- ពាក្យ សិល្បៈ (សំស្រ្តឹត) រឺ សិប្បៈ (បាលី) សំដៅយកកាងារផ្សេងៗជំនាញហត្ថកម្មគ្រប់បែបយ៉ាងដែលមាន សិល្ប៏ ពោលគឺធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៏ចង់មើល ចង់ឃើញ ចង់ស្តាប់។ សិល្បៈមានច្រើនប្រភេទណាស់ ដូចជាសិល្បៈរបាំ ចំរៀង ភ្លេង ល្ខោន កុន ចំលាក់ គំនូរ សំណង់ សូនរូប ។ល។ ដោយសិល្បៈមានន័យទូលំទូលាយហើយច្រើនប្រភេទបែបនេះ យើងពុំបាន លើកយកមកអធិប្បាយអោយបានសព្វគ្រុបទេយើងគ្រាន់តែលើកយកតែលក្ខណៈសំខាន់ៗនៃសិល្បៈខ្មែរបូរាណខ្លះមកបង្ហាញប៉ុនណ្ណោះ។
- សញ្ញាណនៃស្ថាបត្យកម្ម សម្ភារៈសំណង់និងវិវត្តន៏សំណង់ គេដឹងច្បាស់ថា សិល្បៈសំណង់ប្រាសាទបូរាណខ្មែរតាំងពីសម័យហ្វូនណនមកម្ល៉េះហើយស្នាដៃសិល្បៈនេះចេះតែវិវត្តន៏ហូរហែមករហូតដល់សម័យបាយ័ន។ដើម្បីសំរួលដល់ការសិក្សាគេនិយមចែក សិល្បៈជារចនាបថ (ស្តាយ) ដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ឈ្មោះរចនាបថទាំងនោះដូចតទៅ៖
- ១.រចនាបថភ្នំដា(ស.វ.ទី ១ដល់៦)
- ២.រចនាបថសំបូ(ពាក់កណ្តាលទី១នៃស.វ.ទី ៧)
- ៣.រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២នៃស.វ.ទី ៧)
- ៤.រចនាបថកំពង់ព្រះ(ស.វ.ទី ៨)
- ៥.រចនាបថគូលែន(ពាក់កណ្តាលទី១ស.វ.ទី ៩)
- ៦.រចនាបថព្រះគោ(១ភាគ៤ចុងក្រោយនៃស.វ.ទី ៩)
- ៧.រចនាបថបាខែង(ចុងស.វ.ទី ៩និងដើមស.វ.ទី១០)
- ៨.រចនាបថកោះកែ(១ភាគ៤ទី២នៃស.វ.ទី ១០)
- ៩.រចនាបថបន្ទាយស្រី(ពាក់កណ្តាលទី២នៃស.វ.ទី ១០)
- ១០.រចនាបថឃាំង(ចុងស.វ.ទី ១០នៃស.វ.ទី១១)
- ១១.រចនាបថបាពួន(ពាក់កណ្តាលទី២ស.វ.ទី ១១)
- ១២.រចនាបថអង្គរវត្ត(ពាក់កណ្តាលទី១នៃស.វ.ទី ១២)
- ១៣.រចនាបថបាយ័(ពាក់កណ្តាលទី២នៃស.វ.ទី ១២និងដើមស.វ.ទី១៣)
إرسال تعليق