គ្រឿងផ្សំ
- គោ
- ជ្រូក
- ម្ទេស
- ជីអង្កាម
- ក្រូចឆ្មារ
- ទឹកត្រី
- ខ្ទឹមក្រហម
- ទឹកស៊ីអ៊ីវ
របៀបចម្អិន
- សាច់ជាប់ខ្លាញ់ (សាច់ជ្រូក ឬសាច់គោ)២០០ក្រាម, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកម៉ដ្ឋ ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ (លីង) ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ទឹកស៊ីអ៊ីវ ១/២ស្លាបព្រាបាយ, ទឹកត្រី ១/២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
- លាងសាច់អោយស្អាត ពន្លះសាច់កម្រាសប្រហែល ១ស.មប្រឡាក់ទឹកស៊ីអ៊ីវ ផ្អាប់ទុកប្រហែល ១ម៉ោងសិន
- អាំងសាច់ប្រឡាក់ លើចង្រ្កានធ្យូង ដោយប្រើភ្លើងខ្លាំង សាច់ឆ្អិនតែផ្នែកខាងក្រៅ ត្រឡប់ម្ខាងទៀត ល្មមតែធ្វើអោយសាច់ឆ្អិនម្ខាងទៀត ហើយស្រក់ទឹកឡើងឈ្ងុយ លើកចេញ
- ហាន់សាច់ជាចំណិតៗ ល្មមមាត់ ប្រឡាក់ទឹកត្រី ទឹកក្រូចឆ្មារ ម្ទេសម៉ដ្ឋ អង្ករលីង ខ្ទឹមលីង ជីរអង្កាម ទទួលទាននឹងបន្លែស្រស់ដូចជា ស្ពៃក្តោប សណ្តែកកួរ ត្រកួនឈ្លក់ទឹក ស្ពៃក្រញាញ់ ស្លឹកល្ងៀង និងបន្លែផ្សេងៗទៀត តាមចំណង់ចំណូលចិត្ត ។
Post a Comment