ភ្លៅមាន់បំពងល្ងស

គ្រឿងផ្សំ

  • មាន់
  • ខ្ញី
  • អំបិល
  • ពងមាន់
  • ម្រេច
  • ស្រា
  • ពងទា

របៀប​ចម្អិន

  • ពងមាន់ ឬពងទា(គោះយកតែពងស) ,ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង, ខ្ញី១ដុំតូច និងស្រា ១ស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ និងអំបិល​ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ស្លាបព្រាបាយ
  • ភ្លៅមាន់ត្រូវភ្លឿយយកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ
  • ដុំភ្លៅមាន់ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី , ស្រា, អំបិល ,ម្សៅស៊ុប, ម្រេចម៉ដ្ឋ និងម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ និងផ្អាប់ទុក កន្លះម៉ោង ទើបស្រង់ខ្ញីចេញ
  • ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់​ ឬទា​ ស បន្ទាប់មកត្រូវរោយល្ងសពីលើ អោយសព្វសាច់
  • ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូល ទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត ទើបស្រង់ចេញ

ចំណាំ:

  • ប្រសិនបើភ្លៅមាន់ធំពេក ដែលមិនងាយនឹងឆ្អិនល្អនោះ គេអាចបំពងវាត្រឹងតែឆ្អិនប្រហែលជា ៦០% ទើបស្រង់ចេញ ហើយពេលវាត្រជាក់ទើបដាក់បំពងសាជាថ្មី ម្តងទៀត ឬក៏អាចបិទភ្លើងចោល ដោយរង់ចាំខ្លាញ់ឬប្រេងឆាចុះកំដៅ ទើបបើកភ្លើងចង្រ្កានសាជាថ្មី​។

Post a Comment

Previous Post Next Post