សា​ច់ស្រស់ទឹក

គ្រឿងផ្សំ

  • គោ
  • ជ្រូក
  • ម្ទេស
  • ជីអង្កាម
  • ក្រូចឆ្មារ
  • ទឹកត្រី
  • ខ្ទឹមក្រហម
  • ទឹកស៊ីអ៊ីវ

របៀប​ចម្អិន

  • សាច់ជាប់ខ្លាញ់ (សាច់ជ្រូក ឬសាច់គោ)​២០០ក្រាម, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកម៉ដ្ឋ ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ (លីង) ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ​,ទឹកស៊ីអ៊ីវ ១/២ស្លាបព្រាបាយ, ទឹកត្រី​ ១/២ស្លាបព្រាបាយ​, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
  • លាងសាច់អោយស្អាត ពន្លះសាច់កម្រាសប្រហែល ១ស.ម​ប្រឡាក់ទឹកស៊ីអ៊ីវ ផ្អាប់ទុកប្រហែល ១ម៉ោងសិន
  • អាំងសាច់ប្រឡាក់ លើចង្រ្កានធ្យូង ដោយប្រើភ្លើងខ្លាំង សាច់ឆ្អិនតែផ្នែកខាងក្រៅ ត្រឡប់ម្ខាងទៀត ល្មមតែធ្វើអោយសាច់ឆ្អិនម្ខាងទៀត ហើយស្រក់ទឹកឡើងឈ្ងុយ លើកចេញ
  • ហាន់សាច់ជាចំណិតៗ ល្មមមាត់ ប្រឡាក់ទឹកត្រី ទឹកក្រូចឆ្មារ ម្ទេសម៉ដ្ឋ អង្ករលីង ខ្ទឹមលីង ជីរអង្កាម ទទួលទាននឹងបន្លែស្រស់ដូចជា ស្ពៃក្តោប សណ្តែកកួរ ត្រកួនឈ្លក់ទឹក ស្ពៃក្រញាញ់ ស្លឹកល្ងៀង និងបន្លែផ្សេងៗទៀត តាមចំណង់ចំណូលចិត្ត ។

Post a Comment

أحدث أقدم