គ្រឿងផ្សំ
- ក្តាម
- ខ្ញី
- ម្ទេស
- ស្លឹកខ្ទឹម
- ស្រា
- ទឹកស៊ីអ៊ីវ
- ប្រេងល្ង
របៀបចម្អិន
- ក្តាមសេះ២ ឬ៣ ១២០០ក្រាម , ខ្ញីម៉ដ្ឋ ៨០ក្រាម , ដើមខ្ទឹម ១៦០ក្រាម, ម្ទេសទុំ ២ផ្លែ
- ទឹកឃ្មុំ ៤ស្លាបព្រាបាយ , ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ , ស្រា ២ស្លាបព្រាកន្លះ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- ក្តាមសេះបកស្នូក យកស្រកីចេញ និងលាងទឹកអោយស្អាត កាត់ជាដុំៗដាក់ចំហុយអោយឆ្អិន ទើបស្រង់ចេញទុកប្រើការ
- ដាក់ខ្លាញ់ ឬប្រេងឆា ៣ស្លាបព្រាបាយចូលក្នុងខ្ទះ ។រង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មកចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើងមួយស្របក់
- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និងគ្រឿងផ្សំរសជាតិ និងម្ទេសទុំចូលឆាត្រឡប់អោយសព្វ ទើបគ្របខ្ទះអោយជិត ហើយរំងាស់ប្រហែល ៥-៦នាទី រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទុកជាការស្រេច ៕
ប្រពភ: AntKH
Post a Comment