ក្តាមសេះចំហុយលាយទឹកឃ្មុំ

គ្រឿងផ្សំ

  • ក្តាម
  • ខ្ញី
  • ម្ទេស
  • ស្លឹកខ្ទឹម
  • ស្រា
  • ទឹកស៊ីអ៊ីវ
  • ប្រេងល្ង

របៀប​ចម្អិន

  • ក្តាមសេះ២ ឬ៣ ១២០០ក្រាម , ខ្ញីម៉ដ្ឋ ៨០ក្រាម , ដើមខ្ទឹម ១៦០ក្រាម, ម្ទេសទុំ ២ផ្លែ
  • ទឹកឃ្មុំ ៤ស្លាបព្រាបាយ , ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ , ស្រា ២ស្លាបព្រាកន្លះ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ
  • ក្តាមសេះបកស្នូក យកស្រកីចេញ និងលាងទឹកអោយស្អាត កាត់ជាដុំៗដាក់ចំហុយអោយឆ្អិន ទើបស្រង់ចេញទុកប្រើការ
  • ដាក់ខ្លាញ់ ឬប្រេងឆា ៣ស្លាបព្រាបាយចូលក្នុងខ្ទះ ។រង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មកចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើងមួយស្របក់
  • ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និងគ្រឿងផ្សំរសជាតិ និងម្ទេសទុំចូលឆាត្រឡប់អោយសព្វ ទើបគ្របខ្ទះអោយជិត ហើយរំងាស់ប្រហែល ៥-៦នាទី រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទុកជាការស្រេច ៕

ប្រពភ: AntKH

Post a Comment

أحدث أقدم