គ្រឿងផ្សំ
- មាន់
- ជីវ៉ាន់ស៊ុយ
- អំបិល
- គល់ស្លឹកគ្រៃ
- ខ្ទឹមស
- ទឹកត្រី
- ម្រេច
របៀបចម្អិន
- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត
- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត
- យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។
- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ
- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច
សំគាល់: ការគ្របសំបកប៉ោតពីលើមាន់ គឺការពារកុំអោយកំទេចចំបើងធ្លាក់លើមាន់ដែលយើងដុតផង និងរក្សាកំដៅអោយបានក្តៅល្អ ក្នុងការចំអិនថែមទៀតផង។
Post a Comment