ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ


ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ ​គឺ​ជា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ និង​ថ្ងៃ​បុណ្យ​ជាតិ​ដ៏​ធំ​បំ​ផុត​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ហើយ​ការ​ប្រា​រព្ធ​ពិ​ធី​នេះ​មាន​រយៈ​ពេល ​៣ ​ថ្ងៃ។​ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៣​ ១៤​ ១៤​ ឬ ​១៥​ ខែ​មេ​សា​អា​ស្រ័យ​លើ​ហោ​រា​សា​ស្ត្រ​បុ​រាណ​“​មហារសង្ក្រាន​” ​ឆ្នាំ​២០១៩​ ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១៤ ​ខែ​មេសា​។​ ប្រ​ជា​ជន​កម្ពុជា​ភាគ​ច្រើន ​គឺ​ជា​កសិករ​ហើយ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​គឺ​ជា​ការ​បញ្ចប់​រដូវ​ប្រ​មូល​ផល​នៅ​ពេល​ដែល​ក​សិក​រីក​រាយ​នឹង​ផល​បន្លែ​ ផ្លែ​ឈើ ​នៃ​កម្លាំង​ពល​កម្ម​របស់​ពួក​គេ​ និង​សម្រាក​មុន​ពេល​រដូវ​វស្សា​ចាប់​ផ្តើម​។ ភាគ​ច្រើន​នៃ​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​នឹង​រៀប​ចំ​ខ្លួន​ត្រៀម​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ទី​ជន​បទ​ដើម្បី​អប​អរ​សាទរ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ រាជ​ធា​នី​ភ្នំ​ពេញ​នឹង​ត្រូវ​បាន​ទុក​ចោល​ ក្នុង​ប៉ុ​ន្មាន​ថ្ងៃ​នេះ​ ដូ​ច្នេះ​ប្រ​សិន​បើ​អ្នក​ចង់​ទ​ទួល​បាន​បទ​ពិ​សោ​ធន៍​ពី​ការ​ប្រា​រព្ធ​ពិ​ធី​នេះ​អ្នក​គួរ​ធ្វើ​ដំ​ណើរ​ទៅ ​កាន់​ភូមិ​ណា​មួយ​ដែល​នៅ​ក្បែរ​រាជ​ធា​នី​ភ្នំ​ពេញ​។ នៅ​តាម​ភូមិ​ដែល​ប្រ​ជា​ជន​ចូល​រួម​លេង​ល្បែង​ប្រ​ជា​ប្រិយ​ខ្មែរ​ពួក​គេ​លេង​ល្បែងប្រជាប្រិយ ​ដូច​ជា​បោះ​អង្គុញ​ ចោល​ឈូង​ និង​រាំ​កម្សាន្ដ​បទ​ប្រ​ពៃ​ណី​ខ្មែរ​។ ថ្ងៃ​ទី​១ ​នៃ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ហៅ​ថា​“​ម​ហា​សង្ក្រាន​” សង្ក្រាន ​មាន​ន័យ​ថា​ចលនា​ និង​ជា​សញ្ញា​នៃ​ព្រះ​អា​ទិត្យ​កំ​ពុង​តែ​ផ្លាស់​ប្តូរ​ទៅ​រក​ឆ្នាំ​ថ្មី​ ហើយ​ ”​ម​ហារ​”​ មាន​ន័យ​ថា​អស្ចារ្យ​។ អ្នក​ខ្លះ​និ​យាយ​ថា​ ”​ម​ហា​សង្ក្រាន​” ​មាន​ន័យ​ថា​ស្វា​គមន៍​ចំ​ពោះ​សិ​រី​សួរ​ស្ដី​ថ្មី​។ នៅ​ពេល​ព្រឹក​ប្រ​ជា​ជន​កម្ពុជា​នឹង​ទៅ​វត្ត​ដើម្បី​ប្រ​គេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ និង​ទ​ទួល​បាន​នូវ​ពរ​ជ័យ​។ នៅ​ក្នុង​អំ​ឡុង​ពេល​នេះ​ប្រ​ជា​ជន​កម្ពុជា​រៀប​ចំ​សម្អាត​ និង​តុប​តែង​គេ​ហ​ដ្ឋាន​របស់​ពួក​គេ​ និង​រៀប​ចំ​ផ្លែ​ឈើ​ និង​ភេសជ្ជៈ​នៅ​លើ​តុ​ ឬ​នៅ​ក្នុង​ផ្ទះ​ ដើ​ម្បី​ស្វា​គមន៍​ទេវ​តា​ឆ្នាំ​ថ្មី​។ មនុ​ស្ស​វ័យ​ចំ​ណាស់​ចូល​ចិត្ត​ធ្វើ​សមា​ធិ​ ឬ​បន់​ស្រន់​ព្រះ​ធម៌​ពី​ព្រោះ​ពួក​គេ​ជឿ​ថា​វិ​ញ្ញាណ​ណា​ដែល​មក​ផ្ទះ​របស់​ពួក​គេ​នឹង​នៅ​ជា​មួយ​ពួក​គេ​ពេញ​មួយ​ឆ្នាំ​ហើយ​ថែ​រក្សា​ក្រុម​គ្រួ​សារ​របស់​ពួក​គេ​។ ថ្ងៃ​ទី ​២ ​ហៅ​ថា​“​វារៈ​វន​ប័ត​”​ ហើយ​វា​ជា​ថ្ងៃ​ដែល​ពួក​គេ​ផ្តល់​អំ​ណោយ​ដល់​ឪ​ពុក​ម្តាយ​ជី​ដូន​ជី​តា​ និង​មនុស្ស​ចាស់​។ នៅ​ល្ងាច​ថ្ងៃ​នេះ​ប្រ​ជា​ជន​កម្ពុជា​ជា​ច្រើន​នឹង​ទៅ​វត្ត​ និង​ក​សាង​ភ្នំ​ខ្សាច់​មួយ​ដើម្បី​ចង​ចាំ​ដូន​តា​របស់​ពួក​គេ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​មាន​ព្រះ​សង្ឃ​ផ្តល់​ពរ​ជ័យ​ដល់​ពួក​គេ​ និង​ទ​ទួល​បាន​សុ​ភ​មង្គល​។ ថ្ងៃ​ទី​ ៣ ​ហៅ​ថា​“​វារៈ​ឡើង​ស័ក​” ​ហើយ​នេះ​ជា​ថ្ងៃ​ទី ​១ ​នៃ​ឆ្នាំ​ថ្មី​។ នៅ​ពេល​ព្រឹក​ប្រ​ជា​ជន​កម្ពុជា​បាន​ទៅ​វត្ត​អា​រាម​ ហើយ​ធ្វើ​ពិ​ធី​សាស​នា​ដែល​បាន​ពួន​ភ្នំ​ខ្សាច់​ដើម្បី​បាន​ទ​ទួល​ពរ​។ ពិ​ធី​ចុង​ក្រាយ​ត្រូវ​បាន​គេ​ហៅ​ថា​“​ពិ​ធី​ស្រង់​ព្រះ​”​ ហើយ​គោល​បំ​ណង​នៃ​ពិ​ធី​នេះ​គឺ​ដើម្បី​គោ​រព​ និង​ផ្តល់​ការ​សំ​អាត​ពិ​សេស​ដល់​រូប​សំ​ណាក​ព្រះ​ពុទ្ធ​ ព្រះ​សង្ឃ​ ព្រឹទ្ធា​ចារ្យ​ជី​ដូន​ជី​តា​ និង​ឪ​ពុក​ម្តាយ​។ ក្នុង​ពិ​ធី​នេះ​អ្នក​ចូល​រួម​សូម​អ​ភ័យ​ទោស​ចំ​ពោះ​កំ​ហុស​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​ឆ្នាំ​កន្លង​ទៅ​។ ពិ​ធី​បុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​មិន​ត្រឹម​តែ​ជា​ពិ​ធី​បុណ្យ​ដ៏​អ​ស្ចារ្យ​ប៉ុ​ណ្ណោះ​ទេ​តែ​វា​ក៏​ជា​ឱ​កាស​មួយ​ដើម្បី​បន្ត​ប្រ​ពៃ​ណី​ទំ​នៀម​ទម្លាប់​ខ្មែរ​ដល់​មនុ​ស្ស​ជំ​នាន់​ក្រោយ​ផង​ដែរ​។

Post a Comment

أحدث أقدم