ច្បាប់ពាក្យចាស់
(បទព្រហ្មគីតិ)
១- ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។
២- ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ ពួនសម្ងំឆីម្នាក់ឯង។
ដល់បានស្ករទឹកឃ្មុំ ពួនសម្ងំឆីម្នាក់ឯង។
៣- បានហើយចង់បានទៀត ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែម្នាក់ឯង មិនយល់គេឯទៀតផង។
មើលយល់តែម្នាក់ឯង មិនយល់គេឯទៀតផង។
៤- នឹងស៊ីចង់ពិសា ខ្ជិលទំពាឲ្យហ្មត់ហ្មង
យល់នាមថាជាមង យល់ឯផងថាជាកួយ។
យល់នាមថាជាមង យល់ឯផងថាជាកួយ។
៥- យល់តាថាជីដូន យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
៦- យល់ទោសថាជាគុណ យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា។
យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា។
៧- ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា យល់គជាថាកណ្តុរ។
យល់សេះថាជាលា យល់គជាថាកណ្តុរ។
៨- ពាក្យនេះលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
៩- អ្នកប្រាជ្ញកាន់ពាក្យទៀង កុំលំអៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
១០- ពាក្យនេះពីព្រេងព្រឹទ្ធ គួរឲ្យគិតពិចារណា
កុំអួតអង្គអាត្មា ថាចំណេះចំណាំមាន។
កុំអួតអង្គអាត្មា ថាចំណេះចំណាំមាន។
១១- ដេកយប់កុំដេកយូរ ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា។
បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា។
១២- លើកដាក់តាមកម្លាំង កុំពើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យត្រា កុំស៊ាំស៊នរនចៅរ៉ៅ។
ប្រើគេប្រើឲ្យត្រា កុំស៊ាំស៊នរនចៅរ៉ៅ។
១៣- ទោះគិតកុំរួសរាន់ គិតឲ្យគ្រាន់ទើបដើរទៅ
កុំឲ្យមានអាស្រូវ កើតដំនៀលដល់អាត្មា។
កុំឲ្យមានអាស្រូវ កើតដំនៀលដល់អាត្មា។
១៤- កុំយកឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា ចោលច្បាប់ក្បួនលោកព្រេងនាយ។
កុំអាងឯងប្រាជ្ញា ចោលច្បាប់ក្បួនលោកព្រេងនាយ។
១៥- ស្រដីឲ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ
រំពឹងឲ្យវែងឆ្ងាយ យល់លង្វែកពាក្យលោកថា។
រំពឹងឲ្យវែងឆ្ងាយ យល់លង្វែកពាក្យលោកថា។
១៦- ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឲ្យបាន។
ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឲ្យបាន។
១៧- កាន់កពស់ឲ្យខ្ជាប់ ក្រែងក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន ទឹកថ្លាសោតកុំឲ្យល្អក់។
អូសទូកកុំឲ្យល្អាន ទឹកថ្លាសោតកុំឲ្យល្អក់។
១៨- ស្លឹកឈើឥតកម្រើក បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា។
ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា។
១៩- យល់តូចកុំខិតខំ គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ សន្សឹមក្សិណតិចៗទៅ។
បានច្រើនកុំខំពារ សន្សឹមក្សិណតិចៗទៅ។
២០- អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
២១- អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។
អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។
២២- រក្សាទៅមុខរឹង ឥតកំដឹងអស់អម្បាល
ចំណេរចីរកាន់កាល ដូចរបងស្រាស់បន្លា។
ចំណេរចីរកាន់កាល ដូចរបងស្រាស់បន្លា។
២៣- កុំឆ្អែតពេកតែឯង មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា ឲ្យឆីរ៉ាបានឆ្អែតផង។
គេឃ្លានៗផ្ទៃផ្សា ឲ្យឆីរ៉ាបានឆ្អែតផង។
២៤- កុំមានចិត្តលលើ ពឹងក្រពើឲ្យចម្លង
កុំកាច់ឩសរបង វាំងចំណារឯអាត្មា។
កុំកាច់ឩសរបង វាំងចំណារឯអាត្មា។
២៥- មានទូកហើយមានថ្នោល មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា ក្រជឹងចាប់ដោយនូវគ្រប់។
ទាំងពួរទាំងច្រវា ក្រជឹងចាប់ដោយនូវគ្រប់។
២៦- ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់មានគំនិត។
ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់មានគំនិត។
២៧- ពាក្យព្រេងគិតគួរចាំ ជាបណ្តាំប្រដៅចិត្ត
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ មុខគួរគិតៗឲ្យគ្រាន់។
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ មុខគួរគិតៗឲ្យគ្រាន់។
២៨- ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់ កំណត់នៅឥតឃ្លាតឃ្លា។
ពាក្យនេះជាកំណាន់ កំណត់នៅឥតឃ្លាតឃ្លា។
២៩- សូរេចនូវនិទាន ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា ចាំទុកកាយគ្រប់គ្រាន់ហោង៕
អម្បាលនេះឯងណា ចាំទុកកាយគ្រប់គ្រាន់ហោង៕
إرسال تعليق