អ្វីទៅជា MICROSOFT POWERPOINT

អ្វីទៅជា MICROSOFT POWERPOINT

Microsoft Office PowerPoint 2016 គឺជាកម្មវិធីមួយរបស់ Microsoft Office ដែលវាមានសារៈប្រយោជន៍ដើម្បីជាជំនួយ ដល់ការធ្វើជាបទបង្ហាញនៅ ក្នុងកម្មវិធីណាមួយ។ Microsoft PowerPoint មានច្រើន Version ដូចជា៖ Microsoft PowerPoint 2003, Microsoft PowerPoint 2007, Microsoft PowerPoint 2010, Microsoft PowerPoint 2013 និងជំនាន់ចុងក្រោយមួយនេះគឺ Microsoft PowerPoint 2016 ។ Microsoft Office PowerPoint 2016 គឺជាកម្មវិធីមួយដែលប្រើនៅក្នុងការិយាល័យរដ្ឋបាល និងជាកន្លែងដទៃទៀត ដើម្បីជួយសម្រួលដល់ការសរសេរ អត្ថបទ ឬ បង្កើតជារូបភាពផ្សេងៗដើម្បីបង្ហាញនៅលើផ្ទាំងក្រណាត់ស សម្រាប់ធ្វើការពន្យល់ណែនាំ បង្ហាត់បង្ហាញ ធ្វើការបង្រៀន និងការរៀប ចំជា លក្ខណៈ Slide សម្រាប់ធ្វើការបង្ហាញនៅលើ LCD Projectorដែលបានភ្ជាប់ជាមួយកុំព្យូទ័រ ដើម្បីបញ្ចាំងវាទៅលើផ្ទាំងក្រណាត់ស ឬ ក្តារខៀនសដើម្បីធ្វើ Presentation វាមានភាពងាយស្រួលក្នុងការបង្រៀន និងអាចធ្វើឱ្យ រូបភាពនិងអក្សរមានចលនាព្រមទាំងអាចបញ្ចូលសម្លេង និងវីដេអូបានទៀតផង។ ចំពោះការចាប់ផ្តើមនៃកម្មវិធីនេះក៏វាមិនមានលក្ខណៈ ខុសប្លែកពីកម្មវិធី MS Office មុនៗប៉ុន្មានទេ។ Microsoft Power Point 2016 ត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយដោយយើងអាចប្រើប្រាស់វាបានដូចជា៖

  • Business Presentation ការធ្វើបទបង្ហាញជាលក្ខណៈអាជីវកម្ម
  • Sales Presentation ការធ្វើបទបង្ហាញជាលក្ខណៈទាក់ទងនឹងការលក់ផលិតផល
  • Lectures Presentation ការធ្វើបទបង្ហាញជាលក្ខណៈទាក់ទងនឹងការបង្រៀនតាមសកលវិទ្យាល័យ
  • Homework ការធ្វើបទបង្ហាញជាលក្ខណៈទាក់ទងនឹងការបង្ហាត់បង្ហាញមេរៀនសម្រាប់ដេាះស្រាយ
  • Internet Presentation ការធ្វើបទបង្ហាញទាក់ទងនឹងការបង្ហាញគន្លឹះថ្មីៗនៃប្រព័ន្ធអ៊ិនធើណេត

Post a Comment

أحدث أقدم