គ្រឿងផ្សំ
- សាច់ចំឡកជ្រូក
របៀបចម្អិន
- សាច់ចំឡកជ្រូក ១៥០ក្រាម និងជីវ៉ាន់ស៊ុយ ៣០ក្រាម, ខ្ទឹមក្រហម (ខ្ទឹមស)ចិញ្ច្រាំ ២០ក្រាម, ម្ទេសបុកក្រៀម ១០ក្រាម និងអំបិល ៥ក្រាម , ក្រូចឆ្មារ ២ផ្លែធំ និងប្រេងអូលីវ ១០ក្រាម ,ម្សៅមី បន្តិចបន្តួច
- ដាក់កម្តៅខ្ទះអោយក្តៅ ដាក់ប្រេងអូលីវក្នុងខ្ទះល្មម ហើយហាន់សាច់ចំឡកជាចំណិតៗប្រហែល ៣ចំណិត រួចនាំយកមកជ្រលក់ម្សៅមីអោយជោកសាច់ជ្រូក
- យកសាច់ជ្រូកដាក់ក្នុងខ្ទះ បំពងអោយឆ្អិនឡើងក្រហម ហើយដួសដាក់ចាន
- យកប្រេងអូលីវដែលនៅសល់ ដាក់ឆាជាមួយទឹកត្រីជូរ (គ្រឿងផ្សំទឹកត្រីទាំងខ្ទឹមក្រហម ម្ទេស អំបិល ទឹកក្រូចឆ្មារ) មួយសន្ទះរួចហើយ ដួសទឹកត្រីជូរដាក់ស្រោចពីលើសាច់ចំឡកបំពងនោះ
- ចាត់ចែងដាក់បន្លែ តុបតែងលើចាន ដូចជាបន្លែត្រសក់ សាលាដ និងដំឡូងបារាំងស្ងោរទុកជាការស្រេច ៕
សំគាល់:
- ម្ហូប (សាច់ចំឡកជ្រូកបំពងទឹកត្រីជូរ) នេះជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយមានសារប្រយោជន៍យ៉ាងច្រើន ដល់សុខភាពរាងកាយ ពីព្រោះសាច់ចំឡកជ្រូកសម្បូរទៅដោយជាតិប្រូតេអ៊ីន ។ រីឯរសជាតិទឹកត្រីជូរដែលផ្សំពីខ្ទឹមក្រហម (ខ្ទឹមសក៏បាន) និងម្ទេសបុកគឺសុទ្ឋតែមានគុណសម្បត្តិជួយរំលាយអាហារ ទ្រទ្រង់ប្រព័ន្ឋរំលាយអាហារ
إرسال تعليق