គ្រឿងផ្សំ៖
- ល្ពៅ (កន្លះគីឡូ)
- ស្ករស ឬស្ករត្នោត (តាមចំណូលចិត្ត)
- អំបិល បន្តិច
- កំបោ (ដាក់ក្នុងបរិមាណសមស្រប)
- ល្ង (ស, ខ្មៅ ដាក់ក៏បាន មិនដាក់ក៏បាន)
- បឺរសាប (ដាក់ក៏បាន មិនដាក់ក៏បាន តាមចំណូលចិត្ត)
- ទឹកស្អាត
វិធីធ្វើ៖
- ដំបូងត្រូវលាងល្ពៅផ្នែកខាងក្រៅឱ្យស្អាត ហើយកោសយកគ្រាប់ល្ពៅចេញ។ កាត់ល្ពៅជាដុំៗសិន បន្ទាប់មកចិតល្ពៅឱ្យស្ដើងល្មម។
- លាយទឹកស្អាតជាមួយកំបោ។ ហើយដាក់ល្ពៅដែលចិតរួចចូលក្នុងទឹកកំបោមួយសន្ទុះធំ(១០ទៅ១៥នាទី)។ រួចស្រងចេញលាងជាមួយទឹកស្អាត។
- ហាលឱ្យស្ងួត ឬយកក្រដាសជូតមាត់ផ្ដិតឱ្យស្ងួតល្អក៏បាន។
- ល្ពៅឱ្យក្រៀមល្អ។
- បើកភ្លើងឱ្យក្ដៅខ្ទះ រួចដាក់ទឹកប្រហែលមួយពែងចូលក្នុងខ្ទះ ហើយដាក់ស្ករ បឺរសាប និងអំបិល កូរឱ្យរលាយចូលគ្នាឱ្យសព្វ(ឡើងជើងក្រង តែកុំឱ្យខ្លោច)។ រួចអ្នកអាចបិទភ្លើងបាន ហើយចាក់ល្ពៅដែលបំពងរួចចូលឆាត្រឡប់ចុះត្រឡប់ឡើងជាមួយ ទឹកស្ករឱ្យសព្វហើយរោយល្ងពីលើជាការស្រេច៕
إرسال تعليق