វិធីធ្វើល្ពៅឆឹង

គ្រឿងផ្សំ៖

  • ល្ពៅ (កន្លះគីឡូ)
  • ស្ករស ឬស្ករត្នោត (តាមចំណូលចិត្ត)
  • អំបិល បន្តិច
  • កំបោ (ដាក់ក្នុងបរិមាណសមស្រប)
  • ល្ង (ស, ខ្មៅ ដាក់ក៏បាន មិនដាក់ក៏បាន)
  • បឺរសាប (ដាក់ក៏បាន មិនដាក់ក៏បាន តាមចំណូលចិត្ត)
  • ទឹកស្អាត

វិធីធ្វើ៖

  • ដំបូងត្រូវលាងល្ពៅផ្នែកខាងក្រៅឱ្យស្អាត ហើយកោសយកគ្រាប់ល្ពៅចេញ។ កាត់ល្ពៅជាដុំៗសិន បន្ទាប់មកចិតល្ពៅឱ្យស្ដើងល្មម។
  • លាយទឹកស្អាតជាមួយកំបោ។ ហើយដាក់ល្ពៅដែលចិតរួចចូលក្នុងទឹកកំបោមួយសន្ទុះធំ(១០ទៅ១៥នាទី)។ រួចស្រងចេញលាងជាមួយទឹកស្អាត។
  • ហាលឱ្យស្ងួត ឬយកក្រដាសជូតមាត់ផ្ដិតឱ្យស្ងួតល្អក៏បាន។
  • ល្ពៅឱ្យក្រៀមល្អ។
  • បើកភ្លើងឱ្យក្ដៅខ្ទះ រួចដាក់ទឹកប្រហែលមួយពែងចូលក្នុងខ្ទះ ហើយដាក់ស្ករ បឺរសាប និងអំបិល កូរឱ្យរលាយចូលគ្នាឱ្យសព្វ(ឡើងជើងក្រង តែកុំឱ្យខ្លោច)។ រួចអ្នកអាចបិទភ្លើងបាន ហើយចាក់ល្ពៅដែលបំពងរួចចូលឆាត្រឡប់ចុះត្រឡប់ឡើងជាមួយ ទឹកស្ករឱ្យសព្វហើយរោយល្ងពីលើជាការស្រេច៕

Post a Comment

Previous Post Next Post