ភ្លា​សាច់ជ្រូក​ក្រូចឆ្មា

គ្រឿងផ្សំ

  • ទឹកត្រី 2ស្លាបព្រា​បាយ
  • ស្ករស 1ស្លាបព្រា​កាហ្វេ
  • ខ្ទឹមស 1មើម
  • ក្រូចឆ្មារ 3ផ្លែ
  • ម្ទេស 6ផ្លែ
  • ខាត់ណា 1ដើម

របៀប​ចម្អិន

  • ​របៀប​ចម្អិន ដំបូង​ត្រូវ​សក​ដើម​ខាត់ណា រួច​លាង​ទឹក​ឱ្យ​ស្អាត បន្ទ​ប់បាយ​កមក​កាត់​ជា​កង់​តូច​ល្មម ហើយ​យកទៅ​ក្លាសេ​ជាមួយ​ទឹកកក​ឱ្យ​ត្រជាក់ ទុក​មួយអន្លើ។ បន្ទាប់មក​សឹម​ហាន់​ខ្ទឹមស និង​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​ចិត​ក្រូចឆ្មារ​ជា​ចំណិត និង​ហាន់​ម្ទេស​ស្រស់​ឱ្យ​ល្អិត ដើម្បី​ធ្វើ​ទឹកត្រី​ជូរអែម។ លាយ​ទឹកត្រី ជាមួយ​ស្ករស​ក្នុង​បរិមាណ​ដូច​រៀបរាប់​ពី​ខាងលើ រួច​ច្របាច់​ក្រូចឆ្មារ​ចូល និង​ដាក់​ខ្ទឹមស​ចិញ្ច្រាំ និង​ម្ទេស​ចូល កូរ​ឱ្យ​សព្វ និង​ចូលជាតិ​គ្នា​ល្អ ទុក​មួយអន្លើ​សិន។ រួច​យក​សាច់ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត ហើយ​យកមក​ហាន់​ជា​ចំណិតស្តើង។ បន្ទាប់មកទៀត​សឹម​ដាក់​ឆ្នាំង​នៅលើ​ភ្លើង​ដាំទឹក​ឱ្យ​ពុះ​ល្អ សឹម​ដាក់​សាច់ជ្រូក​ចូល​ស្ងោរ​ឱ្យ​ឆ្អិនល្មមៗបាន​ហើយ។ យក​ចាន​មក​ដាក់​សាច់ជ្រូក ដែល​ស្ងោរ​ឆ្អិន​នោះ​ឱ្យមាន​របៀប រួច​ចាក់​ទឹកត្រី​ជូរអែម​ពីលើ និង​បន្ថែម​ដោយ​ដើម​ខាត់ណា ដែល​កាត់​ជា​ដុំតូចៗលម្អ និង​ទុក​ទទួលទាន​ជា​អន្លក់​ដូច​រូប​ជាការ​ស្រេច៕

ប្រភព៖ https://www.lareine.com.kh/

Post a Comment

أحدث أقدم