គ្រឿងផ្សំ
- ត្រី
- ស្លឹកខ្ទឹម
- ស្លឹកក្រូចសើច
- ជីអង្កាម
- ក្រូចឆ្មារ
- ទឹកត្រី
- រំដេង
- ខ្ទឹមក្រហម
- អង្ករលីង
វិធីធ្វើ
- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ
- ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច
- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។
إرسال تعليق