នៅថ្ងៃនេះ
សូមណែនាំប្រិយមិត្តឲ្យស្គាល់នូវមុខម្ហូបចិនមួយមុខដែលងាយស្រួល
ចម្អិននិងធានាថាមានរសជាតិឆ្ងាញ់មែនទែនគឺម្ហូបដែលមានឈ្មោះថា Bourbon Chicken។តើម្ហូបមួយនេះមានគ្រឿងផ្សំនិងរបៀបធ្វើយ៉ាងម៉េចខ្លះទៅ?
·
គ្រឿងផ្សំ Bourbon Chicken៖
o សាច់ទ្រូងមាន់ប្រមាណ១គីឡូក្រាមហើយកាត់វាជាដុំៗ
o ប្រេងឆាអូលី១-២ស្លាបព្រាបាយ
o ខ្ទឹមសរមួយ១កំពឹសចិញ្ច្រាំឲ្យល្អិត
o ទឹកខ្មី១/៤នៃស្លាបព្រាកាហ្វេ
o ម្រេចក្រហមម៉ត់ចំនួន៣/៤នៃស្លាបព្រាកាហ្វេ
o ទឹកផ្លែប៉ោមចំនួន១/៤ពែង
o ស្ករត្នោតចំនួន១/៣នៃកូនចានម្ហូប
o ទឹកប៉េងបោះចំនួន២ស្លាបព្រាបាយ
o ទឹកខ្មះចំនួន១ស្លាបព្រាបាយ
o ទឹកសុទ្ធចំនួនកន្លះពែង
o ទឹកសៀងចំនួន១/៣នៃកូនចាន។
·
របៀបធ្វើ Bourbon Chicken៖
1.
ចាក់ប្រេងឆាអូលីវចូលនៅក្នុងខ្ទះទុករហូតដល់ក្តៅ
2.
ចាក់សាច់មាន់ចូលក្នុងខ្ទះហើយទុករហូតដល់ឡើងពណ៌ត្នោត(តែកុំឲ្យឆ្អិន)
3.
ដួសសាច់មាន់ចេញពីខ្ទះដាក់ក្នុងចាន
4.
ដាក់គ្រឿងផ្សំដែលនៅសល់ចូលនៅក្នុងខ្ទះដែលក្ដៅល្មមហើយច្របល់វាបញ្ចូលគ្នា
5.
ចាក់សាច់មាន់ចូលខ្ទះជាថ្មីហើយទុកវារហូតដល់ពុះ
6.
បន្ថយភ្លើងបន្តិចហើយរម្ងាស់ទុករហូតដល់២០នាទី
7.
ដួសវាដាក់ឬស្រូបលើបាយក្ដៅឬចាន តាមការគួរ
គឺជាការស្រេច។
إرسال تعليق