វិមជ្ឈការ៖
- រាជរដ្ឋាភិបាល ប្រគល់ ឱ្យក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិនូវភាពជាម្ចាស់ លើមុខងារសិទ្ធិ អំណាច ធនធាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ហើយក្រុមប្រឹក្សានោះត្រូវមានគណនេយ្យភាពចំពោះប្រជាជននៅមូលដ្ឋានលើបញ្ហាទាំងនេះ។
វិសហមជ្ឈការ៖
- រាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័នរបស់រាជរដ្ឋាភិបាលធ្វើប្រតិភូកម្មមុខងារ និងធនធានឱ្យអង្គភាពនៅថ្នាក់ក្រោមរបស់ខ្លួន ឬឱ្យក្រុមប្រឹក្សានៅថ្នាក់ណាមួយ ដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័នរបស់រដ្ឋាភិបាល ហើយអង្គភាព ឬក្រុមប្រឹក្សា ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័នរបស់រាជរដ្ឋាភីបាលដោយអនុលោមទៅតាមល័ក្ខខ័ណ្ឌនៃប្រតិភូកម្ម។
Post a Comment