បង្អែមខ្មែរខែក្តៅ


គ្រឿងផ្សំ ៖

  • ត្រាវ
  • ដំឡូង
  • ដូង
  • ស្ករស
  • អំបិល

វិធីធ្វើ៖

១ - យកអង្ករដំណើបខ្មៅ ២ខាំ , ត្រាវធំល្មម ២មើម , ដំឡូងជ្វាធំល្មម ១មើម ,​ គ្រាប់ជី កន្លះខាំ, ស្ករស ២ពែង , អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ

២ - យកអង្ករដំណើបខ្មៅទៅចំហុយអោយឆ្អិន

៣ - ត្រាវ លាងទឹកអោយស្អាត ស្ងោអោយឆ្អិន រួចចិត្តសំបកចេញ ហាន់ជាចំណិត៤ជ្រុង

៤ - ដំឡូងជ្វា លាងទឹកអោយស្អាត​ បកសំបកចេញ ចំហុយអោយឆ្អិន ទុកអោយត្រជាក់ ហាន់ជាចំណិតៗដូចត្រាវ

៥ - គ្រាប់ជីរើសកំទេចអោយអស់ រួចត្រាំក្នុងទឹកក្តៅអោយរីកល្អ

៦ - យកទឹកខ្ទិះ ផ្សំជាមួយស្ករកូរអោយរលាយ រួចត្រងដោយក្រណាត់ស្បៃ ។បន្ទាប់មកដាក់អំបិលម៉ត់ចូល រួចដាក់ដាំលើភ្លើង កូរកុំអោយខ្ទិះដូងកកជាដុំ រហូតដល់ទឹកខ្ទិះដូងពុះ ហើយទើបលើកចុះទុកអោយត្រជាក់ ។

៧ - ពេលទទួលទាន ដួស បាយដំណើបខ្មៅ ត្រាវ , ដំឡូងជ្វា​ គ្រាប់ជី ដាក់ចាន រួចដួសទឹកខ្ទិះដាក់។​ប្រសិនបើចង់អោយត្រជាក់​ឆ្ងាញ់ ជាពិសេសក្នុងរដូវក្តៅ ឬអាចឈូសទឹកកកដាក់ក៏បាន ។


កំណត់សំគាល់ផ្សេងៗ

បើត្រូវការខ្ទិះដូងស្រស់ ដាក់ពីលើទៀត អាចកោសដូងពូតខ្ទិះខាប់ៗ ដាក់បន្ថែមទៀតរឹត តែឆ្ងាញ់ជាប់មាត់ ។





Post a Comment

Previous Post Next Post