ពិតជាប្លែកណាស់មែនទេបងប្អូន?យើងធ្លាប់តែធ្វើភ្លាសាច់គោនិងបង្គារតែឥឡូវនេះយើងមកសាកធ្វើភ្លាក្ដាមសមុទ្រម្ដងតើវាមានរសជាតិឆ្ងាញ់យ៉ាងណា?
គ្រឿងផ្សំ
- ក្ដាមសមុទ្រស្រស់
- ម្ទេសស្រស់
- ទឹកត្រី
- ក្រូចឆ្មា
- ខ្ទឹមក្រហម
- ការ៉ុត
- ស្វាយខ្ចី
- ស្ករស
- ជីវ៉ាន់ស៊ុយ
របៀបចម្អិន
- មុនដំបូងត្រូវយកក្ដាមលាងទឹកឲស្អាតរួចហើយបកនិងកាត់ដៃកាត់ជើងវាឲទុកមួយឡែក។
- បន្ទាប់មកយើងបុកម្ទេសឲម៉ត់រួចហើយយកចានដែកមួយចាក់ម្ទេសចូលរួចហើយចាក់ទឹកត្រី ស្ករស ទឹកក្រូចឆ្មា ខ្ទឹមក្រហមហាន់វាជាបន្ទះៗហើយដាក់ចូល ការ៉ុតហាន់វាជាទ្រនុងវែងៗ ចំនែកស្វាយក៏ហាន់ដូចការ៉ុតដែរ។បន្ទាប់ពីយើងលាយគ្រឿងរួចហើយយើងយកក្ដាមដាក់ចូលច្របល់ជាមួយគ្រឿងឲសប់រួចហើយទុកវាឲល្មមមើលថាវាល្មមអាចនិងបរិភោគបានហើយដួសដាក់ចានហើយរោយជីវ៉ាន់ស៊ុយពីលើជាការស្រាច់។
ប្រពភ: វិជ្ជាមេផ្ទះ
Post a Comment