គ្រឿងផ្សំ
- មីសួ (កូរ៉េខាងត្បូង) ឬមីសួ ធម្មតា 200g
- ស្ពៃខៀវ 300g
- សាច់គោសុទ្ធ 300g
- ការ៉ុត 1មើម
- ផ្សិតចំបើង (ផ្សិតត្រចៀកកណ្តុរ ឬ ផ្សិតតុងកូវក៏បាន)
- ខ្ទឹមបារាំងពាក់កណ្តាលផ្លែ
- ប្រេងឆា
- ទឹកស៊ីអ៊ីវ
- ស្ករ
- ល្ងលីង 1ស្លាបព្រា ។
របៀបធ្វើ
- មីសួត្រាំទឹកឱ្យទន់ ស្រុះឱ្យឆ្អឹន ហើយស្រង់ឡើងត្រាំទឹកត្រជាក់ឱ្យស្រួយស្ពៃលាងឱ្យស្អាតកាត់សំអាតប្ញស ។ បើស្ពៃដើមវែងៗត្រូវកាត់ជាកង់ៗស្រុះទឹកក្តៅលាយអំបិលបន្តិច ទុកល្មមឆ្អិន ស្រង់ឡើងទុកឱ្យស្ងួត ។ការ៉ុតលាងឱ្យស្អាតហាន់តូចៗផ្សិតលាងសម្អាតហើយបេះជាជម្រៀតតូចៗ ។ ខ្ទឹមបារាំងហាន់ចំណិត ស្លាស្តើងៗ ។
- ដាក់ខ្ទះឡើងចង្ក្រានច្រូចប្រេងឆាឱ្យពុះហើយឆាត្រឡប់ខ្ទឹមបារំាងឱ្យឆ្អិន។
- តមកឆាត្រឡប់ការ៉ុតនិងផ្សិតរបៀបហ្នឹងដែរហើយចាក់ចូលចានទុកមួយអន្លើ ។ ក្នុងខណៈឆាត្រឡប់បន្លែនេះអាចបង់គ្រឿងគ្រៅខ្លះៗតាមចំណូលចិត្ត ។ សាច់គោហាន់ចំណិតតូចៗ ប្រឡាក់ទឹកស៊ីអ៊ីវនិងម្ស៉ៅ ស៊ុបនិងស្លឹកខ្ទឹម តមកដាក់ចូលខ្ទះឆាដោយបើកភ្លើងធំ ។
- តមកយកចានគមធំ ឬ កូនចានដែកដាក់មីសួនិងគ្រឿងផ្សំទំាងអស់ច្របល់គ្នាលាយឱ្យសព្វ ។ពេលលាយយើងអាចបង់គ្រឿង ភ្លក្សឱ្យល្មមមាត់និងក្រូចប្រេងឆាពីលើបន្តិច ហើយរោយល្ង លីងពីលើ ។ត្រូវលាយឱ្យសព្វ ។
Post a Comment